បច្ចុប្បន្នគម្រោងបុរីនៅស្រុកខ្មែរកំពុងសម្រុកទៅមុខគួរឱ្យគត់សម្គាល់ ខណៈគម្រោងបុរីខ្លះកំពុងឈរជើងយ៉ាងរឹងមាំនិងពង្រីកខ្លួនជាច្រើនគម្រោងទៅតាមតំបន់សំខាន់នានា ដូចជាតំបន់ជ្រោយចង្វារ តំបន់ផ្លូវជាតិលេខ6A និងតំបន់ផ្លូវ៦០ម៉ែត្រជាដើម។
១. បុរី ល្អថ្មី ពេញចិត្ត
បុរី ល្អថ្មី ពេញចិត្ត គឺជាគម្រោងមួយ លាតសន្ទឹងលើផ្ទៃដីជាង ១៥ ហិចតា ដែលមានផ្តល់ជូនប្រភេទលំនៅដ្ឋានដូចជា វីឡាឃ្វីន វីឡាកូនកាត់ ផ្ទះពាណិជ្ជកម្ម ដោយសំណង់នីមួយៗ ផ្តោតសំខាន់ទៅលើ អាជីវកម្ម រចនាបទ និងគុណភាពជាចម្បង។ បុរី ល្អថ្មីពេញចិត្ត ស្ថិតក្នុងទីក្រុងរណបជ្រោយចង្វារ និងនៅជាប់តំបន់ដែលមានសក្ដានុពលសំខាន់ៗជាច្រើនដូចជា វិមានឈ្នះៗ សួនសត្វសាហ្វារី ពហុកីឡាដ្ឋានមរតកតេជោ និងទីក្រុងរណប OCIC ផ្សារម៉ាក្រូ និងជាប់ផ្លូវរដ្ឋ២២ម៉ែត្រដែលជាផ្លូវមួយមានមនុស្សឆ្លងកាត់ជាច្រើន។ គម្រោងបុរី ល្អថ្មី ពេញចិត្ត គឺសាកសមបំផុតសម្រាប់ការរស់នៅ និងការបើកអាជីវកម្ម ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម
២.បុរី ជីប ម៉ុង លែន
ជីប ម៉ុង លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា។ ហើយគម្រោងដំបូងគេបង្អស់របស់ជីប ម៉ុង គឺ ផាក លែន សែនសុខ ត្រូវបានបញ្ចប់ដោយជោគជ័យ និងបានប្រគល់ជូនអតិថិជននៅក្នុងឆ្នាំ២០១៧។ បច្ចុប្បន្ននេះ មានគម្រោងចំនួន៩ ផ្សេងទៀត ដែលស្ថិតក្រោមការសាងសង់៖ គម្រោង លែនម៉ាក ២៧១, គម្រោង លែនម៉ាក ៦០ម៉ែត្រ, គម្រោង ផាក លែន ៥៩៨, គម្រោង ផាក លែន ធី ខេ, គម្រោង ផាក លែន ខុនដូ ធីខេ, គម្រោង ផាក លែន ៦អា, គម្រោង ផាក លែន ៥០ម៉ែត្រ, ផាក លែន ពោធិ៍ចិនតុង និង គម្រោង លែន រីច ចំការដូង ផងដែរ។ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែមអាចទៅកាន់ទីតាំង អគារ ១៣៧ មហាវិថី ម៉ៅសេទុង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ ទំនាក់ទំនងតាមលេខ ០២៣ ២១៨ ០៦០។
៣.បុរីប៉េង ហួត
បុរីប៉ែង ហួត គឺ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធចម្បងមួយរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានវត្តមាននៅលើទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាប្រមាណ១៧ ឆ្នាំមកហើយ។ គម្រោងដំបូងគេដែលបុរី ប៉េង ហួត បានបង្កើតឡើងគឺមានឈ្មោះថា ប៉េង ហួត ភូមិន្ទ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ 598 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កើតឡើងនៅក្នុងឆ្នាំ២០០៥ និងជាគម្រោងដែលមានប្រភេទផ្ទះល្វែង និងវីឡាកូនកាត់។ ហើយបច្ចុប្បន្នគម្រោងដែលល្បីល្បាញជាងគេគឺ គម្រោង ហ្គ្រេនស្តាផ្លាទីម (បឹងស្នោរ) មានទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ ១នឹងមានចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីស្ពានព្រះមុន្នីវង្ស។ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែមអាចទៅ អគារលេខ៩ ការិយាល័យ ប៉េង ហួត គ្រុប ហ្គ្រេនស្តាផ្លាទីនីម ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមលេខ ០១៦/០១៧ ៩៨ ៥៩៦ ៧៨៩។
៤.Blue Diamond
បុរី Blue Diamond ជាបុរីអភិវឌ្ឍន៍ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បុរីនេះមានទីតាំងនៅភាគឦសាននៃរាជធានីភ្នំពេញ និងនៅជិតពហុកីឡដ្ឋានជាតិមរតកតេជោ វិមានឈ្នះឈ្នះ និងក្លឹបវាយកូនហ្គោល Garden City ។ តំបន់នេះមានការអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗជាច្រើន រួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ក្រុងភ្នំពេញ បុរី ការអភិវឌ្ឍឧស្សាហកម្ម និងដីឡូតិ៍។ បុរីនេះផ្តោតពិសេសទៅលើប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម ដោយផ្តល់នូវគុណភាពនៃសំណង់ និងការរចនាយ៉ាងល្អនៅក្នុងបរិយាកាសប្រកបដោយផាសុកភាព និងបរិស្ថានដែលសមស្របទៅនឹងតម្រូវការសហសម័យរបស់អ្នករស់នៅ។ការអភិវឌ្ឍន៍មាន ៥ ប្រភេទ វីឡាឃ្វីន វីឡាព្រីនស៍ វីឡាភ្លោះ ផ្ទះលក់ទំនិញ ផ្ទះជួល។ ការអភិវឌ្ឍអចលនទ្រព្យត្រូវបានរចនាឱ្យមានលក្ខណៈទូលាយ និងទំនើបសម្រាប់ការរស់នៅបែបស្តង់ដារ៕
Comments
Post a Comment