Skip to main content

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគថ្មីជាមួយទុនវិនិយោគជិត១០០លាន​ដុល្លារនៅខែមករា


រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគថ្មីជាមួយទុនវិនិយោគជិត១០០លាន​ដុល្លារនៅខែមករា


ភ្នំពេញៈ ក្នុងខែមករា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន១០គម្រោង ដែលមានទឹកប្រា ក់សរុបប្រមាណជិត១០០លានដុល្លារអាមេរិក ខណៈកាលពីខែមុននេះ គម្រោងវិនិយោគថ្មីៗហាក់មានចំនួនច្រើន។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយជាបន្តបន្ទាប់កាលពីខែមករា ២០២៣។

យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលបានបង្ហាញថា ក្នុងចំណោ​មគម្រោងទាំង១០ ដែលបានអនុម័តក្នុងខែ មករា គឺមានតែមួយគម្រោងប៉ុណ្ណោះ ដែលមានទឹកប្រាក់ច្រើន រហូតដល់ជាង៣៦លានដុល្លារអាមេរិក គឺគម្រោង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ ក្រុមហ៊ុន AROMA SUCCESS GARMENT CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។



ក្រៅពីនេះ មានសុទ្ធតែជាគម្រោងមានទឹកប្រាក់ វិនិយោគក្រោម១០លានដុល្លារអាមេរិក និងជាគម្រោងវិនិយោគ លើរោងចក្រឧស្សាហកម្មកាត់ដេរ ដែលអាចបង្កើតការងារបានរាប់ម៉ឺនកន្លែង បន្ថែមទៀតដល់ប្រជាពល​រដ្ឋកម្ពុជា។



កំណើននៃការវិនិយោគលើរោងចក្រ ឧស្សាហកម្មនេះដែរ ក៏បានជំរុញឱ្យតម្រូវការ នៃការប្រើប្រាស់ដីធ្លីនៅក្នុងប្រទេសកម្ពុជា កើនឡើងជាបន្តបន្ទាប់ងផងដែរ ជាក់ស្ដែងខេត្ត នៅប៉ែកខាងលិចរាជធានីភ្នំពេញ ដូចជាផ្នែកខ្លះនៃខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ មានការប្រើប្រាស់ដីធ្លីសម្រាប់សង់រោងចក្រច្រើន ។


យោងតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញថា វិស័យឧស្សាហកម្ម កម្មន្តសាល នៅតែបន្តកើនឡើងជាវិជ្ជមានក្នុងឆ្នាំ ២០២៣នេះ ដោយសារតែបណ្ដាប្រទេសបញ្ជាទិញធំៗ នៅលើពិភពលោកបានបង្វែរ ការបញ្ជាទិញរបស់ខ្លួនមកកាន់កម្ពុជា ស្របនឹងប្រទេសជាដៃគូប្រកួតប្រជែង ដូចជា មីយ៉ាន់ម៉ា កំពុងមានបញ្ហាផ្ទៃក្នុង។



ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀបបានថ្លែងថា តម្រូវការប្រើប្រាស់ដីធ្លី ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៣នេះ អាចនឹងមានកំណើនជាងឆ្នាំ២០២២ កន្លងទៅស្របនឹងស្ថាប័នអន្តរជាតិជាច្រើន ក៏បានព្យាករពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើងបន្តទៀត ជាវិជ្ជមាន ដូច្នេះវិស័យអចលនទ្រព្យ និងដីធ្លីក៏នឹងមានសន្ទុះបន្ថែមផងដែរ៕

 

Comments

Popular posts from this blog

គម្រោងបុរីទាំង៤ ដែលអ្នកគួរវិនិយោគនៅឆ្នាំ២០២៣ នឹងសាកសមបំផុតសម្រាប់ការវិនិយោគ

   បច្ចុប្បន្នគម្រោងបុរីនៅស្រុកខ្មែរកំពុងសម្រុកទៅមុខគួរឱ្យគត់សម្គាល់ ខណៈគម្រោងបុរីខ្លះកំពុងឈរជើងយ៉ាងរឹងមាំនិងពង្រីកខ្លួនជាច្រើនគម្រោងទៅតាមតំបន់សំខាន់នានា ដូចជាតំបន់ជ្រោយចង្វារ តំបន់ផ្លូវជាតិលេខ6A​ និងតំបន់ផ្លូវ៦០ម៉ែត្រជាដើម។ ១. បុរី ល្អថ្មី ពេញចិត្ត បុរី ល្អថ្មី ពេញចិត្ត គឺជាគម្រោងមួយ លាតសន្ទឹងលើផ្ទៃដីជាង ១៥ ហិចតា​ ដែលមានផ្តល់ជូនប្រភេទលំនៅដ្ឋានដូចជា  វីឡាឃ្វីន វីឡាកូនកាត់ ផ្ទះពាណិជ្ជកម្ម  ដោយសំណង់នីមួយៗ​​ ផ្តោតសំខាន់​ទៅលើ អាជីវកម្ម រចនាបទ និងគុណភាពជាចម្បង។ បុរី ល្អថ្មីពេញចិត្ត ស្ថិតក្នុងទីក្រុងរណបជ្រោយចង្វារ និងនៅជាប់តំបន់ដែល​មានសក្ដានុពលសំខាន់ៗជាច្រើនដូចជា វិមានឈ្នះៗ សួនសត្វសាហ្វារី ពហុកីឡាដ្ឋានមរតកតេជោ និងទីក្រុងរណប OCIC ផ្សារម៉ាក្រូ និងជាប់ផ្លូវរដ្ឋ២២ម៉ែត្រដែលជាផ្លូវមួយមានមនុស្សឆ្លងកាត់ជាច្រើន។ គម្រោងបុរី ល្អថ្មី ពេញចិត្ត គឺសាកសមបំផុតសម្រាប់ការរស់នៅ និងការបើកអាជីវកម្ម ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម សូមស្វាគមន៍មកកាន់ Channel Telegram ផ្លូវការរបស់បុរី ល្អថ្មី ពេញចិត្ត ។ បុរី ល្អថ្មី ពេញចិត្ត ប្រណិតភាព និងទំនុកចិត្តនៃគេហដ្ឋាន។ លេខទូរស័ព្ទ ៖ 077 67 00 57 / 071 289...