Skip to main content

រំហូរទុនវិនិយោគពីបរទេសនឹងជួយទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២៣

  



អ្នកជំនាញ៖ រំហូរទុនវិនិយោគពីបរទេសនឹងជួយទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២៣



ទោះបីកើនឡើងនៅក្នុងល្បឿនយឺតក៏ដោយ រំហូរទុនវិនិយោគពីបរទេសនឹងបន្តមាននិន្នាការកើនឡើង ដែលជាកត្តាជំរុញសញ្ញាវិជ្ជមានដល់ទីផ្សារអចលនទ្រព្យកម្ពុជាទាំងមូលនៅក្នុងឆ្នាំ២០២៣។

នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កន្លងមក។





ជាមួយគ្នានេះ លោកឧកញ៉ា តេង រិទ្ធិ អគ្គនាយកក្រុមហ៊ុន R Investment Group បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះថា លំហូរទុនវិនិយោគពីបរទេសមកកាន់ប្រទេសកម្ពុជា ជាពិសេសក្តីសង្ឃឹមពីសំណាក់វិនិយោគិនចិន ជាកត្តាជំរុញឱ្យទីផ្សារអចលនទ្រព្យមានសញ្ញាវិជ្ជមាន នៅក្នុងឆ្នាំ២០២៣នេះ។

លោកឧកញ៉ា បានលើកឡើងថា ប្រទេសកម្ពុជារំពឹង និងពឹងផ្អែកច្រើនលើរំហូរទុនវិនិយោគពីបរទេស ជាពិសេសពីសំណាក់អ្នកវិនិយោគចិន ដែលកន្លងមកបានចូលមកវិនិយោគច្រើននៅកម្ពុជា និងជំរុញឱ្យមានការរីកចម្រើនដល់សេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែ មួយរយៈក្រោយនេះ ដោយសារមានផលប៉ះពាល់ពីវិបត្តិកូវីដ១៩ និងការរឹតត្បិតមិនឲ្យមានការធ្វើដំណើរពីសំណាក់រដ្ឋាភិបាលចិន បានធ្វើឱ្យអ្នកវិនិយោគចិនមិនអាចធ្វើដំណើរមកវិនិយោគនៅកម្ពុជាបាន។



យ៉ាងណាក្តី លោកថា ការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មិនមែនមានតែវិនិយោគិនជនជាតិចិនមួយមុខនោះទេ ប៉ុន្តែប្រទេសកម្ពុជាក៏ទទួលបានរំហូរវិនិយោគពីជនជាតិផ្សេងៗទៀតជាច្រើន ដូចជាប្រទេសនៅក្នុងតំបន់អាស៊ាន អឺរ៉ុប ។ល។


លោកបានបង្ហាញក្តីសង្ឃឹមថា ក្រោយប្រទេសចិនបើកប្រទេសឡើងវិញ ហើយអនុញ្ញាតិឱ្យទេសចរ និងវិនិយោគចិនអាចវិលត្រឡប់មកកម្ពុជាវិញបាន វាជាកត្តាមួយ ដែលជំរុញឱ្យមានការរីកចម្រើនដល់កម្ពុជា។ លោកបញ្ជាក់ថា ជនជាតិចិនមានអារម្មណ៍ស្រលាញ់ និងចូលចិត្តប្រទេសកម្ពុជាណាស់ ដូច្នេះសង្ឃឹមថា ក្រោយការបើកប្រទេសឡើងវិញ អ្នកវិនិយោគទាំងនោះនឹងមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ប្រទេសកម្ពុជាទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសសរុប ក្នុងទំហំជាទឹកប្រាក់ចំនួន៤.៦៨៥លានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន៧,៥% បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ លំហូរវិនិយោគផ្ទាល់ពីបរទេសពីបរទេសក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៧% ខណៈវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៧៣%។

អ្នកវិនិយោគក្នុងស្រុកមានចំណែកច្រើនជាងគេ ចំនួន២.៧០៧លានដុល្លារអាមេរិក ឬស្មើនឹង៧៥,៧ភាគរយ។ អ្នកវិនិយោគិនចិនមានទំហំទុនវិនិយោគចំនួន១.៤០៨លានដុល្លារអាមេរិក ឬស្មើនឹង៣០ភាគរយ។ ហុងកុងមានចំនួន១១៦លានដុល្លារអាមេរិក ឬស្មើនឹង២,៤៧ភាគរយ។ ជប៉ុនមានចំនួន៦២លានដុល្លារអាមេរិក ឬស្មើនឹង១,៣២% និងផ្សេងៗចំនួន៣៩១លានដុល្លារអាមេរិក ឬស្មើនឹង៨,៣៤%៕


Comments

Popular posts from this blog

គម្រោងបុរីទាំង៤ ដែលអ្នកគួរវិនិយោគនៅឆ្នាំ២០២៣ នឹងសាកសមបំផុតសម្រាប់ការវិនិយោគ

   បច្ចុប្បន្នគម្រោងបុរីនៅស្រុកខ្មែរកំពុងសម្រុកទៅមុខគួរឱ្យគត់សម្គាល់ ខណៈគម្រោងបុរីខ្លះកំពុងឈរជើងយ៉ាងរឹងមាំនិងពង្រីកខ្លួនជាច្រើនគម្រោងទៅតាមតំបន់សំខាន់នានា ដូចជាតំបន់ជ្រោយចង្វារ តំបន់ផ្លូវជាតិលេខ6A​ និងតំបន់ផ្លូវ៦០ម៉ែត្រជាដើម។ ១. បុរី ល្អថ្មី ពេញចិត្ត បុរី ល្អថ្មី ពេញចិត្ត គឺជាគម្រោងមួយ លាតសន្ទឹងលើផ្ទៃដីជាង ១៥ ហិចតា​ ដែលមានផ្តល់ជូនប្រភេទលំនៅដ្ឋានដូចជា  វីឡាឃ្វីន វីឡាកូនកាត់ ផ្ទះពាណិជ្ជកម្ម  ដោយសំណង់នីមួយៗ​​ ផ្តោតសំខាន់​ទៅលើ អាជីវកម្ម រចនាបទ និងគុណភាពជាចម្បង។ បុរី ល្អថ្មីពេញចិត្ត ស្ថិតក្នុងទីក្រុងរណបជ្រោយចង្វារ និងនៅជាប់តំបន់ដែល​មានសក្ដានុពលសំខាន់ៗជាច្រើនដូចជា វិមានឈ្នះៗ សួនសត្វសាហ្វារី ពហុកីឡាដ្ឋានមរតកតេជោ និងទីក្រុងរណប OCIC ផ្សារម៉ាក្រូ និងជាប់ផ្លូវរដ្ឋ២២ម៉ែត្រដែលជាផ្លូវមួយមានមនុស្សឆ្លងកាត់ជាច្រើន។ គម្រោងបុរី ល្អថ្មី ពេញចិត្ត គឺសាកសមបំផុតសម្រាប់ការរស់នៅ និងការបើកអាជីវកម្ម ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម សូមស្វាគមន៍មកកាន់ Channel Telegram ផ្លូវការរបស់បុរី ល្អថ្មី ពេញចិត្ត ។ បុរី ល្អថ្មី ពេញចិត្ត ប្រណិតភាព និងទំនុកចិត្តនៃគេហដ្ឋាន។ លេខទូរស័ព្ទ ៖ 077 67 00 57 / 071 289...