រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគថ្មីជាមួយទុនវិនិយោគជិត១០០លានដុល្លារនៅខែមករា ភ្នំពេញៈ ក្នុងខែមករា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន១០គម្រោង ដែលមានទឹកប្រា ក់សរុបប្រមាណជិត១០០លានដុល្លារអាមេរិក ខណៈកាលពីខែមុននេះ គម្រោងវិនិយោគថ្មីៗហាក់មានចំនួនច្រើន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយជាបន្តបន្ទាប់កាលពីខែមករា ២០២៣។ ចុចទីនេះដើម្បី Subscribe Telegram សម្រាប់ពត៌មានថ្មីៗ យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលបានបង្ហាញថា ក្នុងចំណោមគម្រោងទាំង១០ ដែលបានអនុម័តក្នុងខែ មករា គឺមានតែមួយគម្រោងប៉ុណ្ណោះ ដែលមានទឹកប្រាក់ច្រើន រហូតដល់ជាង៣៦លានដុល្លារអាមេរិក គឺគម្រោង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ ក្រុមហ៊ុន AROMA SUCCESS GARMENT CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រៅពីនេះ មានសុទ្ធតែជាគម្រោងមានទឹកប្រាក់ វិនិយោគក្រោម១០លានដុល្លារអាមេរិក និងជាគម្រោងវិនិយោគ លើរោងចក្រឧស្សាហកម្មកាត់ដេរ ដែលអាចបង្កើតការងារបានរាប់ម៉ឺនកន្លែង បន្ថែមទៀតដល់ប្រជាពលរដ្ឋកម្ពុជា។ កំណើននៃការវិនិយោគលើរោងចក្រ ឧស្សាហ
សូមស្វាគមន៍មកកាន់ Channel Telegram ផ្លូវការរបស់បុរី ល្អថ្មី ពេញចិត្ត ។ បុរី ល្អថ្មី ពេញចិត្ត ប្រណិតភាព និងទំនុកចិត្តនៃគេហដ្ឋាន។https://t.me/laorthmeypenhchet លេខទូរស័ព្ទ ៖ 077 67 00 57 / 071 289 9999 / 096 2424 423 ។ អ្នកជំនាញ៖ រំហូរទុនវិនិយោគពីបរទេសនឹងជួយទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២៣ ទោះបីកើនឡើងនៅក្នុងល្បឿនយឺតក៏ដោយ រំហូរទុនវិនិយោគពីបរទេសនឹងបន្តមាននិន្នាការកើនឡើង ដែលជាកត្តាជំរុញសញ្ញាវិជ្ជមានដល់ទីផ្សារអចលនទ្រព្យកម្ពុជាទាំងមូលនៅក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កន្លងមក។ ជាមួយគ្នានេះ លោកឧកញ៉ា តេង រិទ្ធិ អគ្គនាយកក្រុមហ៊ុន R Investment Group បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះថា លំហូរទុនវិនិយោគពីបរទេសមកកាន់ប្រទេសកម្ពុជា ជាពិសេសក្តីសង្ឃឹមពីសំណាក់វិនិយោគិនចិន ជាកត្តាជំរុញឱ្យទីផ្សារអចលនទ្រព្យមានសញ្ញាវិជ្ជមាន នៅក្នុងឆ្នាំ២០២៣នេះ។ លោកឧកញ៉ា បានលើកឡើងថា ប្រទេសកម្ពុជារំពឹង និងពឹងផ្អែកច្រើនលើរំហូរទុនវិនិយោគពីបរទេស ជាពិសេសពីសំណាក់អ្នកវិនិយោគចិន ដែលកន្លងមកបានចូលមកវិនិយោគច្រើននៅកម្ពុជា និងជំរុញឱ្យមានការរីកចម្រើនដ