Skip to main content

Posts

Showing posts from January, 2023

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគថ្មីជាមួយទុនវិនិយោគជិត១០០លាន​ដុល្លារនៅខែមករា

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគថ្មីជាមួយទុនវិនិយោគជិត១០០លាន​ដុល្លារនៅខែមករា ភ្នំពេញៈ  ក្នុងខែមករា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន១០គម្រោង ដែលមានទឹកប្រា ក់សរុបប្រមាណជិត១០០លានដុល្លារអាមេរិក ខណៈកាលពីខែមុននេះ គម្រោងវិនិយោគថ្មីៗហាក់មានចំនួនច្រើន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយជាបន្តបន្ទាប់កាលពីខែមករា ២០២៣។ ចុចទីនេះដើម្បី Subscribe Telegram សម្រាប់ពត៌មានថ្មីៗ   យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលបានបង្ហាញថា ក្នុងចំណោ​មគម្រោងទាំង១០ ដែលបានអនុម័តក្នុងខែ មករា គឺមានតែមួយគម្រោងប៉ុណ្ណោះ ដែលមានទឹកប្រាក់ច្រើន រហូតដល់ជាង៣៦លានដុល្លារអាមេរិក គឺគម្រោង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ ក្រុមហ៊ុន AROMA SUCCESS GARMENT CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រៅពីនេះ មានសុទ្ធតែជាគម្រោងមានទឹកប្រាក់ វិនិយោគក្រោម១០លានដុល្លារអាមេរិក និងជាគម្រោងវិនិយោគ លើរោងចក្រឧស្សាហកម្មកាត់ដេរ ដែលអាចបង្កើតការងារបានរាប់ម៉ឺនកន្លែង បន្ថែមទៀតដល់ប្រជាពល​រដ្ឋកម្ពុជា។ កំណើននៃការវិនិយោគលើរោងចក្រ ឧស្សាហ

រំហូរទុនវិនិយោគពីបរទេសនឹងជួយទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២៣

        សូមស្វាគមន៍មកកាន់ Channel Telegram ផ្លូវការរបស់បុរី ល្អថ្មី ពេញចិត្ត ។ បុរី ល្អថ្មី ពេញចិត្ត ប្រណិតភាព និងទំនុកចិត្តនៃគេហដ្ឋាន។https://t.me/laorthmeypenhchet  លេខទូរស័ព្ទ ៖ 077 67 00 57 / 071 289 9999 / 096 2424 423 ។ អ្នកជំនាញ៖ រំហូរទុនវិនិយោគពីបរទេសនឹងជួយទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២៣ ទោះបីកើនឡើងនៅក្នុងល្បឿនយឺតក៏ដោយ រំហូរទុនវិនិយោគពីបរទេសនឹងបន្តមាននិន្នាការកើនឡើង ដែលជាកត្តាជំរុញសញ្ញាវិជ្ជមានដល់ទីផ្សារអចលនទ្រព្យកម្ពុជាទាំងមូលនៅក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កន្លងមក។ ជាមួយគ្នានេះ លោកឧកញ៉ា តេង រិទ្ធិ អគ្គនាយកក្រុមហ៊ុន R Investment Group បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះថា លំហូរទុនវិនិយោគពីបរទេសមកកាន់ប្រទេសកម្ពុជា ជាពិសេសក្តីសង្ឃឹមពីសំណាក់វិនិយោគិនចិន ជាកត្តាជំរុញឱ្យទីផ្សារអចលនទ្រព្យមានសញ្ញាវិជ្ជមាន នៅក្នុងឆ្នាំ២០២៣នេះ។ លោកឧកញ៉ា បានលើកឡើងថា ប្រទេសកម្ពុជារំពឹង និងពឹងផ្អែកច្រើនលើរំហូរទុនវិនិយោគពីបរទេស ជាពិសេសពីសំណាក់អ្នកវិនិយោគចិន ដែលកន្លងមកបានចូលមកវិនិយោគច្រើននៅកម្ពុជា និងជំរុញឱ្យមានការរីកចម្រើនដ

ចង់លក់ផ្ទះបានតម្លៃល្អកុំនិយាយឱ្យរួចពីមាត់! អនុវត្ត៨ចំណុចនេះហើយធានាជោគជ័យក្នុងការលក់ផ្ទះហើយបានតម្លៃតាមប្រាថ្នា

  មែនទែនទៅបើនិយាយចំពោះការលក់ផ្ទះមិនមែនគ្រាន់តែទៅដើរមើលហើយស្ដាប់កាលណែនាំផ្ទះរបស់ខ្លូននោះទេ។ ព្រោះនេះជារឿងសំខាន់បំផុតនៅក្នុងដំណើរទិញលក់​ ព្រោះភ្ញៀវម្នាក់ៗដែលសម្រេចចិត្តទៅមើលអចលនទ្រព្យនោះក៏មិនប្រាកដថាជាភ្ញៀវដែលចាប់អារម្មណ៍ខ្លាំង និងមានភាគរយនៃការបញ្ជាទិញខ្ពស់ ដូច្នេះដំណាក់កាលមួយនេះតម្រូវ​ឱ្យភ្នាក់ងារអចលនទ្រព្យចេះក្តោបឱកាសឱ្យបានជាប់មិនឱ្យរំលង ។​      យោងតាមការដកស្រង់ចេញពីគេហទំព័រ HomeOwner Alliance បានលើកយក៨ ចំណុនដែលជួយបង្កើនជោគជ័យក្នុងការលក់ផ្ទះហើយបានតម្លៃតាមប្រាថ្នា៖   ១.បង្កើតទំនុកចិត្តដល់អតិថិជន   ទំនុកចិត្តគឺជារឿនដែលសំខាន់បំផុត​ក្នុងពិភពអាជីវកម្ម ជាពិសេស​អ្នកលក់ត្រូវ​បង្កើត​ការជឿទុកចិត្តនេះឱ្យបានដើម្បីជាគ្រឹះកសាងទំនាក់ទំនងល្អជាមួយអតិថិជន។ ការជឿជាក់អាចបែងចែកជាពីរ មួយគឺការជឿជាក់លើផលិតផល និងការជឿជាក់លើមនុស្ស​(ជឿជាក់លើអ្នកលក់ផ្ទាល់) ដែលអ្នកលក់ត្រូវបង្កើតគុណសម្បត្តិទាំង២នេះ​ឱ្យបានមុននឹងលក់អ្វីៗបានរលូន។ ដូចនេះអ្នកត្រូវតែច្បាស់ពីផលិតផលរបស់ខ្លួន ដើម្បីបង្កើតភាពជឿជាក់ផលិតផល និងរៀននិយាយដោយភាពស្វាហាប់ និងជឿជាក់ដើម្បី​ធ្វើឱ្យខ្លួន​ក្លាយជា​មនុស្ស​ជាទីទុកចិត្ត។ ២. និយាយពីចំណុច​លក់សំខាន់បំផុត​មុនគេ អ

គម្រោងបុរីទាំង៤ ដែលអ្នកគួរវិនិយោគនៅឆ្នាំ២០២៣ នឹងសាកសមបំផុតសម្រាប់ការវិនិយោគ

   បច្ចុប្បន្នគម្រោងបុរីនៅស្រុកខ្មែរកំពុងសម្រុកទៅមុខគួរឱ្យគត់សម្គាល់ ខណៈគម្រោងបុរីខ្លះកំពុងឈរជើងយ៉ាងរឹងមាំនិងពង្រីកខ្លួនជាច្រើនគម្រោងទៅតាមតំបន់សំខាន់នានា ដូចជាតំបន់ជ្រោយចង្វារ តំបន់ផ្លូវជាតិលេខ6A​ និងតំបន់ផ្លូវ៦០ម៉ែត្រជាដើម។ ១. បុរី ល្អថ្មី ពេញចិត្ត បុរី ល្អថ្មី ពេញចិត្ត គឺជាគម្រោងមួយ លាតសន្ទឹងលើផ្ទៃដីជាង ១៥ ហិចតា​ ដែលមានផ្តល់ជូនប្រភេទលំនៅដ្ឋានដូចជា  វីឡាឃ្វីន វីឡាកូនកាត់ ផ្ទះពាណិជ្ជកម្ម  ដោយសំណង់នីមួយៗ​​ ផ្តោតសំខាន់​ទៅលើ អាជីវកម្ម រចនាបទ និងគុណភាពជាចម្បង។ បុរី ល្អថ្មីពេញចិត្ត ស្ថិតក្នុងទីក្រុងរណបជ្រោយចង្វារ និងនៅជាប់តំបន់ដែល​មានសក្ដានុពលសំខាន់ៗជាច្រើនដូចជា វិមានឈ្នះៗ សួនសត្វសាហ្វារី ពហុកីឡាដ្ឋានមរតកតេជោ និងទីក្រុងរណប OCIC ផ្សារម៉ាក្រូ និងជាប់ផ្លូវរដ្ឋ២២ម៉ែត្រដែលជាផ្លូវមួយមានមនុស្សឆ្លងកាត់ជាច្រើន។ គម្រោងបុរី ល្អថ្មី ពេញចិត្ត គឺសាកសមបំផុតសម្រាប់ការរស់នៅ និងការបើកអាជីវកម្ម ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម សូមស្វាគមន៍មកកាន់ Channel Telegram ផ្លូវការរបស់បុរី ល្អថ្មី ពេញចិត្ត ។ បុរី ល្អថ្មី ពេញចិត្ត ប្រណិតភាព និងទំនុកចិត្តនៃគេហដ្ឋាន។ លេខទូរស័ព្ទ ៖ 077 67 00 57 / 071 289 9999 / 096 2424 42